បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ បានអោយដឹងថា ថ្នាក់ដឹកនាំទាំងអស់របស់ Spurs, លោ Daniel Levy និង Fabio Paratici បានកំពុងពិភាក្សាគ្នា អំពីអនាគតរបស់លោក Nuno Espirito Santo នៅក្លឹប Spurs។ គាត់អាចនឹងត្រូវបណ្តេញចេញ ប៉ុន្តែការសម្រេចចិត្តមួយនេះនៅមិនទាន់ធ្វើនោះទេ។ វាអាចនឹងប្រើប្រាស់ពេលបន្តិចក្នុងការពិភាក្សា មុននឹងមានការសម្រេចចិត្តណាមួយ។
គួរបញ្ជាក់ផងដែរថា កៅរបស់លោក Nuno ចាប់ផ្តើមឡើងកំដៅ នៅពេលដែលក្លឹប Spurs បានចាញ់ក្រុម Man Utd ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ៣ទល់នឹង០៕