អ្នកចាត់ការទូទៅរបស់អធិរាជសរលោក Carlo Ancelotti បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកីឡាករ Real Madrid ណាម្នាក់មិនចង់នៅក្លឹបនោះ គាត់នឹងមិនឈរពាំងផ្លូវរបស់ពួកគេឡើយ ប្រសិនបើពួកគេចង់ចាកចេញ។
ចម្លើយនេះ ខណៈដែលសារព័ត៌មានបានសួរជាពិសេសអំពីថា តើគាត់នឹងអនុញ្ញាតឱ្យកីឡាករដូចជា Eden Hazard ចាកចេញដែរឬទេ។
លោក Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្រថា៖ «ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្ញុំ ខ្ញុំមិនដែលបានបង្ខំកីឡាករដែលចង់ចាកចេញ ឲ្យបន្តស្នាក់នៅនោះទេ។ តាមគំនិតផ្ទាល់ខ្លួន ខ្ញុំមិនមានចម្ងល់អ្វីទេ បើកីឡាករចង់ចាកចេញ គាត់នឹងចាកចេញ។ មិនមានការសង្ស័យច្រើនទេអំពីរឿងនេះ…៕