PSG នឹង​អវត្តមាន​ខ្សែប្រយុទ្ធ​ធំ​ពីរ​រូប សម្រាប់​ការ​ប្រកួត​ជាមួយ Lille

0

Kylian Mbappe ត្រូវ​បាន​ដក​ចេញពី​ការ​ប្រកួត​របស់ Paris Saint-Germain ជាមួយ Lille ដោយសារ​របួស​ត្រចៀក ខណៈ​ដែល Lionel Messi ក៏​នឹង​ត្រូវ​អវត្តមាន ស្រប​ពេល​ដែល​កីឡាករ Sergio Ramos ត្រលប់​មក​ហ្វឹកហាត់​ពេញលេញ​វិញ​ហើយ​។

PSG ដែល​ជា​ក្រុម​នាំមុខ​កំពូល​តារាង Ligue 1 នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើងឯក​នៅ​កីឡដ្ឋាន Parc des Princes នៅ​យប់​ថ្ងៃ​សុក្រ ដោយ​មាន ១៣ ពិន្ទុ​ដាច់​ពី​គ្នា​ក្នុង​តារាង​។

ក្រុម​របស់​លោក Mauricio Pochettino នឹង​មាន​បំណង​វាយបក​ពី​ការ​ខកចិត្ត 0-0 ជាមួយ Marseille ប៉ុន្តែ​ការ​រៀបចំ​របស់​ពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​ការ​បាត់បង់​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ Mbappe​។

ជាមួយ​គ្នា​នេះ Messi ក៏​អាច​ខកខាន​ការ​ប្រកួត​នេះ​ផង​ដែរ បន្ទាប់​ពី​មិន​បាន​ហ្វឹកហាត់​ជា​ក្រុម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អ្នកចាត់ការ Mauricio Pochettino បាន​បញ្ជាក់​ថា​តារា​រូប​នេះ​បាន​ដួល​៕