កីឡាករ Miralem Pjanic បាននិយាយទៅកាន់ Ronald Koeman បន្ទាប់ពីវាត្រូវបានគេប្រកាសថា Barcelona បានបណ្តេញគ្រូបង្វឹកចេញ ប៉ុន្តែបន្ទាប់ពីការបង្ហោះនៅលើបណ្តាញសង្គម ខ្សែបម្រើរូបនេះបានដកសារចេញភ្លាមៗវិញដែរ។
Pjanic បានស៊ូទ្រាំនឹងបញ្ហាដ៏លំបាកនៅឯកីឡដ្ឋាន Camp Nou ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ មុនពេលចាកចេញទៅកាន់ Besiktas នៅរដូវក្តៅ។
ខ្សែបម្រើសញ្ជាតិបូស្នៀវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញពីអារម្មណ៍របស់គាត់អំពីការបណ្តេញចេញរបស់លោក Koeman នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងចំណងជើងគួរឱ្យចាប់អារម្មណ៍។ ដែលមានចំណងជើងថា “ដឹងថាមនុស្សចោលម្សៀតនឹងមានថ្ងៃនេះ” ក្រោយមកគាត់ក៏បានលុបចោលទៅវិញ៕