Xavi កាន់តែ​មាន​ភាគរយៈ​ខ្ពស់​ក្នុង​ការ​មក​ដឹកនាំ Barcelona

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អ្នក​សារព័ត៌មាន Fabrizio Romano នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ថ្នាក់ដឹកនាំ​ក្លឹ​ប Barcelona បាន​ទំនាក់ទំនង​ទៅ​កាន់ Xavi តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​។ កាល​ពិភាក្សា​ត្រូវ​បាន​បន្ត​នៅ​ថ្ងៃនេះ​ជាមួយ​ខាង​ក្លឹ​ប Al-Sadd ដែល Xavi កំពុង​ដឹកនាំ និង​ធ្វើការ​ស្វែងរក​ដំណោះស្រាយ​។

ក្នុង​នោះ​ដែរ ក្លឹ​ប​មិន​ទាន់​ប្រកាស​អំពី​ដំណឹង​នេះ​នៅឡើយ​ទេ ព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅឡើយ​។ ចំណែក Xavi ក៏​បង្ហាញ​អារម្មណ៍​ចង់​ទទួល​ការងារ​នៅ​ក្លឹ​ប Barca នេះ​ផង​ដែរ​។ ប្រសិនជា​ក្លឹ​ប​ត្រូវការ​គ្រូ​បណ្តោះ​អាស​ន្នវិញនោះ ​ក្លឹ​ប​អាច​នឹង​ជ្រើសរើស​យក​លោក Sergi Barjuan៕