ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិនៅក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ក្រុមហ៊ុន Maritime Group បានប្រកាសអំពីគម្រោងនេះ នៅលើទំហំដីប្រមាន ១៦០ហិកតា ដែលស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (៧០គីឡូម៉ែត្រ ពីភ្នំពេញ)។
គ្រោងមួយនេះក្រុមហ៊ុន Maritime Group ត្រូវបានផ្តល់សិទ្ធិអោយក្រុមហ៊ុន PHG International ជាអ្នកទទួលការសាងសង់ ដោយចំណាយថវិកាប្រមាណ ២៦លានយ៉ូរ៉ូ។ ចំពោះទីលាននេះ គឺអាចប្រណាំងរថយន្ត Formula 3 និងកីឡា Moto Sports ជាច្រើនទៀត Shopping Outlet និងរីសតលំដាប់អន្តរជាតិដែរ។ គម្រោងនេះ នឹងត្រូវសាងសង់ឡើងនៅចុងឆ្នាំ២០២២ ខាងមុននេះ៕

