កូនពៅ​របស់ Zidane រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន ឱ្យ​ជម្រើសជាតិ​បារាំង (មានវីដេអូ)

0

ជា​ការ​ពិត​ណាស់ Zinedine Zidane បាន​ចំណាយពេល​សម្រាក​លំហែកាយ ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ក្រោយ​ចែកផ្លូវ​គ្នា​ជាមួយ Real Madrid ហើយ​លោក​ក៏​រីករាយ​ចំពោះ​ការ​លេង​របស់​កូនពៅ​លោក សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​១៧​ឆ្នាំ ក្នុង​ការ​ប្រកួត​ទល់​នឹង​ម៉ុ​ល​ដា​វី​។

ក្រុម​មាន់គក​បារាំង បាន​យកជ័យ​ជម្នះ ៣-០ លើ​ម៉ុ​ល​ដា​វី ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ U23 EURO 2022 ដោយ​កូនប្រុស​អតីត​អ្នកចាត់ការ​ក្រុម​អធិរាជ​សគឺ​កីឡាករ Elyaz Zidane បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី បាន​មួយ​គ្រាប់​ផង​ដែរ​។

កីឡាករ​វ័យក្មេង​រូប​នេះ មាន​អាយុ​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​រួមចំណែក​ក្នុង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង U17 ហើយ​គេ​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន ដោយ​ការ​តែ​ត​បញ្ចូល​ទី បន្ទាប់​ពី​ទទួល​បានការ​បញ្ជូន​បាល់​ជ្រុង​ពី​មិត្ត​រួម​ក្រុម​។

កូនប្រុស​ពៅ​របស់​លោក Zidane លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង ឬ​ប្រយុទ្ធ​ស្លាប​ឆ្វេង ហើយ​គេ​បាន​ដុះដាល​ចេញពី​ថ្នាល​របស់​ក្លិប Real Madrid៕

សូមទស្សនាវីដេអូខាងក្រោម៖