បើ​ចង់​បណ្តេញ​មែន ត្រូវ​បង់លុយ​អោយ ៧.៥​លាន​ផោន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Sun កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង ក្នុង​ករណី​ដែល​ក្លឹ​ប​បិសាច​ក្រហម​ចង់​បញ្ឈប់​តំណែង​របស់ Solskjaer គឺ​ក្លឹ​ប​ត្រូវ​តែ​បង់លុយ​ចំនួន ៧.៥​លាន​ផោន​។

គួរ​បញ្ជាក់​ថា​កៅអី​របស់​លោក Solskjaer ចាប់ផ្តើម​ក្តៅ​បន្ទាប់​ពី​ទម្រង់​លេង​របស់​ក្លឹ​ប​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​នៅ​ប្រកួត​ចុង​ក្រោយ គឺ​បាន​ចាញ់​ក្លឹ​ប Liverpool ក្នុង​លទ្ធផល ៥​ទល់​នឹង​០ នៅ​ក្នុង​ទឹកដី​ខ្លួនឯង​៕

ប្រភព៖ The Sun