Goal បានផ្សាយថាក្លិប FC Barcelona បានបណ្តេញលោក Ronald Koeman ចេញពីតំណែងជាគ្រូបង្វឹកនៅយប់នេះ បន្ទាប់ពីបរាជ័យកាលពីថ្ងៃពុធនៅឯកីឡដ្ឋាន Rayo Vallecano ខណៈដែលតួនាទីនេះត្រូវបានផ្តល់ជូនដល់វីរបុរសក្លឹប Xavi ។
ការចាញ់នេះបានធ្វើឱ្យ Barcelona ស្ថិតក្នុងចំណាត់ថ្នាក់ទី 9 ក្នុងតារាង La Liga ដោយបានឈ្នះត្រឹមតែ 4 ប្រកួតប៉ុណ្ណោះក្នុងចំណោម 10 ប្រកួតក្នុងលីក។
ប្រធានក្លឹប Joan Laporta បានចេញសេចក្តីជូនដំណឹងថា៖ «Ronald Koeman នឹងនិយាយលាក្រុមនៅថ្ងៃព្រហស្បតិ៍នេះនៅ Ciudad Deportiva ។ ក្លឹប FC Barcelona សូមថ្លែងអំណរគុណចំពោះគាត់ ចំពោះសេវាកម្មរបស់គាត់សម្រាប់ក្លឹប ហើយសូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់គាត់»។
គួររំលឹកដែរថា ក្នុងការប្រកួតចំនួន 67 ដង Koeman មានកំណត់ត្រាឈ្នះ 40 ដង ស្មើ 11 ដង និងចាញ់ 16 ដង៕