ប្រធាន La Liga ថា​ទោះបីជា​គ្មាន Messi ក៏​មិន​បញ្ហា

0

Lionel Messi បាន​បញ្ចប់​ការ​ស្នាក់​នៅ​ជិត​ពីរ​ទសវត្សរ៍​របស់​គាត់​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ខណៈ​ដែល​គាត់​បាន​ចាក​ចេញពី Barcelona ទៅ​ចូលរួម​ជាមួយ Paris Saint-Germain នៅ​រដូវក្តៅ​នេះ​។ យ៉ាងណា​ក៏​ដោយ ប្រធាន La Liga លោក Javier Tebas បាន​អះអាង​ថា ការ​ចាកចេញ​របស់​កីឡាករ​អា​ហ្ស​ង់​ទី​ន និង​តារា​ឆ្នើម​ផ្សេង​ទៀត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ មិន​មាន​ផល​ប៉ះពាល់​លី​ក​អេ​ស្ប៉ា​ញ​ឡើយ​។

Cristiano Ronaldo បាន​ចាក​ចេញពី​ក្លឹ​ប Real Madrid នៅ​រដូវក្តៅ​ឆ្នាំ 2018​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្សែការពារ​របស់​អធិរាជ​ស Sergio Ramos និង Raphael Varane បាន​ចាក​ចេញពី​ក្លឹ​ប​នៅ​ឆ្នាំ​នេះ ដោយ​បន្ថែម​ការ​ចាកចេញ​របស់ Messi ពី Barcelona ។

ទោះបីជា​មានការ​ចាកចេញ​របស់​តារា​ល្បី​ៗ​ក៏​ដោយ ក៏ Tebas មាន​សុទិដ្ឋិនិយម​ចំពោះ​លី​ក​របស់ La Liga៖ គាត់​បាន​និយាយ​ថា​៖ «​អវត្តមាន​របស់​ពួក​គេ​មិន​ប៉ះពាល់​ដល់​ពួក​យើង​នោះ​ទេ ពីព្រោះ​ពួក​យើង​បាន​លក់​សិទ្ធ​ផ្សាយ​ចំនួន ៤​រដូវ​កាល ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ យើង​នឹង​ប្រកាស​អំពី​កិច្ចព្រមព្រៀង​សំខាន់​ៗ​មួយ​ចំនួន​បន្ថែម​ទៀត បើ​ទោះបីជា​គ្មាន​វត្តមាន Messi នៅ​ទី​នេះ​ក៏​ដោយ​»​។

Tebas បាន​ស្វាគមន៍ ហើយ​រំពឹង​ទុក​ថា Erling Haaland, Jose Mourinho, Pep Guardiola និង​បុគ្គល​ល្បី​ៗ​ផ្សេង​ទៀត​ក្នុង​ការ​វិល​ត្រលប់ ឬ​មក​ដល់ La Liga ដោយ​និយាយ​ថា​៖ «​ពួក​យើង​ចង់ឱ្យ​ពួក​គេ​បន្ត​នៅ​ទី​នេះ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់បាន​កីឡាករ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ដូច​ជា Haaland ឬ​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ដូច​ជា Guardiola ឬ Mourinho »​។

បញ្ជាក់​ផង​ដែរ​ថា Lionel Messi បាន​បញ្ចប់​ការ​ប្រកួត La Liga របស់​គាត់​បន្ទាប់​ពី​ចាក​ចេញពី Barcelona ទៅ PSG នៅ​រដូវក្តៅ​នេះ​។ កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​ក្លឹ​ប​យក្ស​របស់​បារាំង ៕