ភ្នំពេញ៖ ក្រោយរឿងសិស្សទី១២ នាំគ្នាបង្កើត group តេឡេក្រាម និងបានបង្ហោះ comment នៅផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសុំជាប់ស្វ័យប្រវត្តិនោះ។ ពេលនេះស្រាប់តែ ផ្ទុះនៅរឿងថ្មីមួយទៀត ដោយមានសមាជិកក្រុម AutoPass-BACII បានអោយក្រុមខ្លួនជួយ report លោកគ្រូម្នាក់ ក្រោយគាត់បង្ហោះសារចាក់ដោតថា៖
ពេលគ្រូបង្រៀន អត់ចូលរៀន Zoom ក៏មិនចូល គ្រូ Live Facebook page ក៏មិនចូល សៀវភៅក៏មិនមើល YouTube ក៏មិនឆែកមើល ។ រាល់ថ្ងៃ ប្រើទូរសព្ទ ដើម្បី លេងហ្គេម Rule PubG Mobile Legend Tik Tok តាមដាន តារា Kpop រវល់ណាស់ មួយថ្ងៃៗ ។ ជិតដល់ថ្ងៃប្រឡង តាំងនាំគ្នា យកលេសកូវីដ មកដាក់មុខ ចុះពេល ១ឆ្នាំពេញនេះ រវល់ធ្វើអីខ្លះ ប្អូនឯង រៀនទី១២ដែរ ទៅស្រុកលើកណា ក៏នៅមុខ ទូរសព្ទ រៀន Zoom រៀន តាម E School ចុះ អ្នកថា អត់បានរៀនវិញ រវល់ធ្វើអី???
ចម្លងខំមិន កំពូលសិស្ស :
១. ឆ្នាំនេះមិនសូវបានរៀន បិទសាលា
២. ម៉ែប្រើ
៣. Internet
៤. រវល់ដើរលេង..៕

