លោក Sir Alex Ferguson ចង់ឱ្យ Manchester United នាំយកអ្នកចាត់ការ PSG លោក Mauricio Pochettino ប្រសិនបើពួកគេសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer នេះបើយោងតាមកាចុះផ្សាយរបស់ Daily Star ។
Solskjaer កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតរបស់គាត់ក្នុងនាមជាអ្នកចាត់ការ Manchester United ។ អ្នកចាត់ការសញ្ជាតិន័រវ៉េស រវ័យ ៤៨ឆ្នាំរូបនេះ ទើបតែបានដឹកនាំក្រុមរបស់គាត់ចាញ់ ៥-០ ក្រោមថ្វីជើងគូប្រជែងដ៏កាចសាហាវ Liverpool នៅ Old Trafford ។ កំណត់ត្រាបួនប្រកួតដែលមិនឈ្នះ រួមទាំងការចាញ់បីដង បានធ្វើឱ្យ Solskjaer ទទួលរងសម្ពាធកាន់តែធ្ងន់ធ្ងរ។
ទន្ទឹមនឹងនោះ Mauricio Pochettino បានទទួលជោគជ័យនៅ Tottenham Hotspur ទោះបីជាមិនបានឈ្នះពានរង្វាន់ក៏ដោយ។ អ្នកចាត់ការ PSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់ Manchester United ក្នុងអំឡុងពេលរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែមិនបានសម្រេច។
បញ្ជាក់ផងដែរថា បច្ចុប្បន្ន Pochettino មានកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៣ ខណៈដែលគាត់មានបំណងនាំក្រុមប្រជែងពានរង្វាន់ Champions League បន្ទាប់ពីបានចុះហត្ថលេខាលើ Lionel Messi ពី Barcelona ៕