គ្មាន​ឡើយ​ករណី​ជាប់​ស្វ័យប្រវត្តិ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ​! ជា​លិខិត​ក្លែងក្លាយ​ទេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក នាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុ​វាចា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា “​លិខិត​ដែល​ផ្សព្វផ្សាយ​អំពី​ការ​ជាប់​ជា​ស្ថាពរ របស់​បេក្ខជន​នោះ គឺជា​លិខិត​ក្លែងក្លាយ ក្រសួង​អប់រំ សូម​ច្រានចោល​លិខិត​ក្លែងក្លាយ​នោះ​”​។

ក្នុង​នោះ​ដែល​ក្រសួង​បាន​កំណត​យក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្រាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ (​ឌី​ប្លូ​ម​)​និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៨-២៩ ខែធ្នូ ឆ្នាំ​២០២១៕