លោក Ole Gunner Solskjaer កំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរនៅឯក្លឹប Manchester United បន្ទាប់ពីក្រុមបិសាចក្រហមបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 5-0 ជាមួយនឹងក្រុម Liverpool កាលពីថ្ងៃអាទិត្យ។
អ្នកចាត់ការសញ្ជាតិន័រវេសរូបនេះ នៅតែជាអ្នកគ្រប់គ្រងក្លឹប ហើយអាចបន្តដំណើរទៅលេងនៅ Tottenham នាចុងសប្តាហ៍នេះ ប៉ុន្តែមនុស្សជាច្រើនចង់ឲ្យមានការផ្លាស់ប្តូរ លើកលែងតែ Conor McGregor។
ខណៈពេលដែលតារា UFC រូបនេះ មិនចង់ឱ្យបណ្តេញ Solskjaer ចេញពីតំណែងឡើយ។ McGregor បានសរសេរនៅលើ Twitter ថា៖ «បញ្ហាគឺស្ថិតនៅលើប្រព័ន្ធគ្រប់គ្រងរបស់ក្លឹប និងកីឡាករ។ ហើយក្លិបគួរតែមានការផ្លាស់ប្តូរ មិនមែន Solskjaer នោះទេ»៕