បរទេស៖ នេះបើយោងតាមការចេញផ្សាយនៅលើ ផេកហ្វេសប៊ុកផ្លូវការណ៍របស់ក្លឹប Barcelona នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប FC Barcelona បានបញ្ចប់កិច្ចសន្យារបស់ Ronald Koeman ពីតួនាទីគ្រូបង្វឹក។ ប្រធានក្លឹបលោក Joan Laporta បានជូនដំណឹងអំពីការសម្រេចចិត្តដល់គាត់ បន្ទាប់ពីការបរាជ័យជាមួយ Rayo Vallecano ។ Ronald Koeman នឹងនិយាយលាក្រុមនៅថ្ងៃព្រហស្បតិ៍នៅឯ Ciutat Esportiva ។
ក្លឹប FC Barcelona សូមថ្លែងអំណរគុណចំពោះលោក ដែលបានព្យាយាមបំពេញការងារនៅក្លឹប ហើយក៏សូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់គាត់៕
