Chelsea ប្រឈម​បាត់បង់​ខ្សែការពារ​ម្នាក់​បន្ទាប់​ពី​…!

0

អនាគត​របស់​ខ្សែការពារ Andreas Christensen នៅ​ក្លិប Chelsea កំពុង​ជួប​ស្ថានភាព​មិន​ច្បាស់លាស់ ក្រោយ​មិន​ទាន់​ចរចា​ត្រូវ​រូ​វ​គ្នា​ដាច់ស្រេច​នៅឡើយ​។

យោង​តា​របាយការណ៍​បានឱ្យ​ដឹង​ថា ខ្សែការពារ​ដា​ណឺ​ម៉ាក​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ចរចា​លើ​ការ​បន្ដ​កិច្ចសន្យា​ថ្មី​ពីរ​ខែ​មក​ហើយ ស្រប​ពេល​ស្ថានភាព​របស់​គេ កាន់តែ​មានការ​វិត្ត​ទៅ​មុខ​។

ខ្សែការពារ​កណ្ដាល​រូប​នេះ នឹង​ផុត​កិច្ចសន្យា​ជាមួយ Chelsea នៅ​ដំណាច់​រដូវ​កាល​នេះ ដែល​មាន​ន័យ​ថា ក្លិប​នឹង​ព្យាយាម​ត​កុងត្រា​ឱ្យ​គេ​ជា​ចាំបាច់ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​បាត់បង់​កីឡាករ​កំពុង​ឡើង​កូដ​រូប​នេះ ដោយ​មិន​បាន​ថ្លៃ​ផ្ទេរ​សូ​ម្បី​មួយ​សេន​។

មក​ទល់​នឹង​ពេល​នេះ សំណើ​កិច្ចសន្យា​ថ្មី​របស់ Chelsea អាច​ធ្វើ​ឱ្យ Christensen ក្លាយជា​កីឡាករ​ដែល​មាន​ថ្លៃ​ឈ្នួល​ទាប​បំផុត ដែល​ជះ​ផល​មិនល្អ​ដល់​ការ​បន្ដ​កិច្ចសន្យា​ថ្មី​របស់​កីឡាករ​រូប​នេះ​ឡើយ​។

សូម​បញ្ជាក់​ថា ក្រៅពី​ជួយ Chelsea ឈ្នះ UEFA Champions League និង UEFA Super Cup ខ្សែការពារ​វ័យ​២៥​ឆ្នាំ​រូប​នេះ ក៏​ជា​កម្លាំង​ស្នូល​ដែល​ជួយ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ EURO 2020 និង​មាន​កៅអី​លេង​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ FIFA World Cup ផង​ដែរ​៕