អតីតមិត្តរួមក្រុមរបស់ Lionel Messi កីឡាករ Thierry Henry មានអារម្មណ៍ថា Paris Saint-Germain គួរតែផ្តល់ឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនច្រើនជាងនេះ។
ពិតណាស់ Messi នៅតែកំពុងសម្របខ្លួនទៅនឹងក្របខ័ណ្ឌ Ligue 1 ដោយមិនបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលីកក្នុងស្រុកចំនួន 4 លើកមកទល់ពេលនេះនៅរដូវកាលនេះ ជាមួយនឹងការរិះគន់មួយចំនួនលើលទ្ធផលរបស់ Messi ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។
Henry ដែលធ្លាប់បានលេងជាមួយ Messi អស់រយៈពេល 3 ឆ្នាំនៅ Barcelona ពី 2007-2010 បានអះអាងថាក្រុម PSG បច្ចុប្បន្នជាកម្មសិទ្ធិរបស់ Kylian Mbappe ប៉ុន្តែក្លិបគួរតែមើលទៅ Messi ច្រើនជាងកីឡាករវ័យក្មេងបារាំង ខណៈដែលអនាគតរបស់គេ មិនច្បាស់លាស់ជាមួយក្លិប។
Henry បាននិយាយថា៖ “Messi មិននិយាយច្រើនទេ គាត់គាត់ផ្តោតជាមួយបាល់។ សម្រាប់ពេលនេះ វាគឺជាក្រុមរបស់ Kylian ។ នៅពេលណាមួយ មានតែអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ បើមិនដូច្នេះទេ អ្នកមិនអាចលេងនៅលើទីលានតែមួយបានទេ។ ហើយនៅក្នុងក្រុមនេះ មានអ្នកដឹកនាំច្រើនពេក”៕