កីឡាករ​បាត់បង់​ជំនឿ​លើ Solskjaer បន្ទាប់​ពី​ចាញ់ Liverpool

0

Goal យល់​ថា​កីឡាករ Manchester United មួយ​ចំនួន​កំពុង​បាត់បង់​ជំនឿ ជាមួយនឹង​អ្នកគ្រប់គ្រង និង​គ្រូបង្វឹក​របស់​ក្លឹ​ប ខណៈ​ដែល​លទ្ធផល​មិនល្អ​របស់​ពួក​គេ​នៅ​តែ​បន្ត​។

លទ្ធផល 5-0 ពី​ក្រុម Liverpool កាលពី​ថ្ងៃអាទិត្យ​បាន​ធ្វើ​ឱ្យ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​លើ​លោក Ole Gunnar Solskjaer ជាមួយនឹង​ក្រុម​ដែល​កំពុង​ឈរ​នៅ​លេខ 7 ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​មាន 8 ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​នៃ​លី​ក និង​ត្រឹមតែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​លី​ក​ចំនួន 4 ចុង​ក្រោយ​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា Man United នៅ​តែ​រក្សា​ជំហរ​ការពារ Solskjaer រាល់ពេល​ដែល​តំណែង​របស់​គាត់​ត្រូវ​បាន​ចោទសួរ​ជុំវិញ​ការ​កាន់កាប់​រយៈពេល​ជិត 3 ឆ្នាំ​របស់​គាត់ ប៉ុន្តែ​សម្ពាធ​កំពុង​កើនឡើង​លើ​អ្នកចាត់ការ​ន័​រវេ​ស ខណៈ​ដែល​ពួក​គេ​នៅ​តែ​បន្ត​ជាមួយនឹង​លទ្ធផល​មិនល្អ​៕