ភ្នំពេញ៖ នៅមុននេះបន្តិចលោក ឌួង ឆាយ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម ដោយក្នុងន័យហៅអតីតប្រពន្ធរបស់ខ្លួន មកធ្វើការឡាយតទល់គ្នាតែម្តង។
ក្នុងនោះលោកបានបញ្ជាក់ថា “អ្នកគួរតែមកតទល់មុខឡាយមើលភស្តុតាងបកស្រាយជាមួយខ្ញុំម្តង កុំពិនពេកខាងនិយាយមិនពិតនឹង។ បើមិនចឹងខ្ញុំនឹងឡាយបកស្រាយម៉ោង 7:00pm ចំពោះអតីតនិយាយបំភ្លើសការពិត។ ខ្ញុំនឹងបង្ហាញភស្តុតាង និងស្បត់ហើយ បើអ្នកណានិយាយកុហកអោយតៃហោងចោលកូនទាំង 3 ទាន់ហន់ដូចបើកឡានបុកហើយកុហកមហាជនថ្ងៃមុនចឹង។ ព្រះ និងទេវតាផ្តល់ឱកាសអោយអ្នកនៅរស់រានមានជីវិតដើម្បីកែប្រែខ្លួនប៉ុន្តែអ្នកមិនភ្ញាក់រលឹកដឹងខ្លួន”៕