Man Utd ពិចារណា​ពី​ការ​បណ្តេញ Solskjear អោយ​បាន​មុន​ថ្ងៃ​សៅរ៍​ខាង​មុខ

0

បរទេស​៖ នេះ​​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Manchester Evening News នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​កំពុង​ពិចារណា​អំពី​ការ​បណ្តេញ​លោក Solskjaer ជា​ពី​តំណែង​។

ក្លឹ​ប​កំពុង​ពី​ចារ​ណា​យ៉ាង​ម៉ត់ចត់​អំពី​ការ​បណ្តេញ​លោក Solskjaer ចេញពី​តំណែង​មុន​នឹង​ជំនួប​ជាមួយ​ក្លឹ​ប Tottenham នៅ​ថ្ងៃ​សៅរ៍​ខាង​មុ​នេះ​។ United ទទួល​រង​នៅ​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​កាន់​តំណែង​ជា​គ្រូបង្វឹក​នេះ​។

គួរ​បញ្ជាក់​ថា កីឡាករ​របស់​បិសាច​ក្រហម​ត្រូវ​បាន​អង្គុយ​នៅ​ក្នុង​កីឡដ្ឋាន Old Trafford អស់​រយៈពេល​២​ម៉ោង ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ​ក្លឹ​ប Liverpool កាលពី​ថ្ងៃ​អាទិ​ត្រ​ក្រោម​លទ្ធផល​ចាញ់ ៥​ទល់​នឹង​០​។

ក្នុង​ចំណោម ៩​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹ​ប United គឺ​ចាញ់​ដល់​ទៅ ៥​ប្រកួត ខណៈ ៤​ប្រកួត​ចុង​ក្រោយ​ក្រប​ខណ្ឌ​អង់គ្លេស​នៅ​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ​៕