លោក Thomas Tuchel បានសារភាពថា វាពិតជារឿងអយុត្តិធម៌ក្នុងការសុំឱ្យ Callum Hudson-Odoi លេងជាខ្សែការពារ ជាញឹកញាប់ ព្រោះវាជាការចាំបាច់ចំពោះកាលៈទេសៈនេះ។
ជាការពិតណាស់ ខ្សែបម្រើអង់គ្លេសវ័យ ២០ឆ្នាំរូបនេះ ដែលជារឿយៗត្រូវបានបញ្ចូលក្នុងតួនាទីជាខ្សែការពារស្លាបស្តាំ ក្រោមការដឹកនាំរបស់ Tuchel ក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League 7-0 កាលពីចុងសប្តាហ៍នេះជាមួយនឹងក្រុម Norwich។
លោក Tuchel និយាយថា៖ “ទោះវាពិតជាអយុត្តិធម៌សម្រាប់រូបគេ តែវាជាតម្រូវការ។ ជាក់ស្តែងពេលនេះ Romelu Lukaku និង Timo Werner គឺសុទ្ធតែកំពុងរងរបួស ហើយអ្វីៗនឹងត្រឡប់មកដូចដើមវិញ”៕