Sir Alex Ferguson ស្ទើរ​ក្អួត​ឈាម

0

គ្រូ​តា​របស់ Manchester United លោក Sir Alex Ferguson មើលទៅ​មានការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​យ៉ាង​ខ្លាំង ខណៈ​ក្រុម​បិសាច​ក្រហម​ចេញ​តដៃ​មិន​រួច ក្រោម​ថ្វី​ជើង Liverpool កាលពី​ថ្ងៃអាទិត្យ​។

ក្រុម​របស់​លោក Ole Gunnar Solskjaer មានការ​អាម៉ាស់​ហួស​ពី​ការ​ស្មាន​នៅ​ឯ​កីឡដ្ឋាន Old Trafford ដោយ​បាន​រង​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​លទ្ធផល 5-0 ដោយ​ក្រុម​របស់​លោក Jurgen Klopp​។

បន្ទាប់​ពី Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី 5 របស់ Liverpool នៅ​នាទី​ទី 50 លោក Ferguson មើលទៅ​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ទាល់តែ​សោះ ខណៈ​ដែល​អ្នកគាំទ្រ​បិសាច​ក្រហម​រាប់​ពាន់​នាក់ បាន​សម្តែង​ការ​ខកចិត្ត​គ្រប់​ៗ​គ្នា​៕