ភ្នំពេញ៖ នៅម៉ោង ១៣:៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្រិតកំពស់ទឹកស្ទឹងព្រែកត្នោត ដល់កំរិតប្រកាសអាសន្ន។ ដោយស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។
ក្នុងខណៈនេះអាជ្ញាធរ បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែត្នោតនេះ៕