Benzema បាន​ខកខាន​ហ្វឹកហាត់​មុន​ជំនួប El Clasico

0

ពីរ​ថ្ងៃមុន​ការ​ប្រកួត El Clasico កីឡាករ Karim Benzema មិន​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​នៅ​ឯ Valdebebas ទេ​។

ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ មាន​បញ្ហា​ជើង​ស្តាំ​របស់​ខ្លួន បន្ទាប់​ពី​ការ​ប៉ះទង្គិច​របស់ Real Madrid ជាមួយ Shaktar Donetsk ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ជឿ​ថា មាន​ហានិភ័យ​ក្នុង​ការ​អវត្តមាន​សម្រាប់​ការ​ប៉ះ​ជាមួយ Barcelona នៅ​ថ្ងៃអាទិត្យ​នេះ​ទេ​។

Benzema គឺជា​ចំណុច​បារម្ភ​តែ​មួយ​គត់ របស់​លោក Carlo Ancelotti បើ​ទោះបី Eden Hazard និង Dani Carvajal មាន​វត្តមាន​ចូល​ហ្វឹកហាត់​ក្នុង​ទីលាន​វិញ​ក៏​ដោយ​៕