ប្រើ​ទូក​ដឹក​គ្រឿងញៀន ចាប់​បាន​ជាង ២០០​គីឡូក្រាម

0

កោះកុង ៖ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហួ​ន នុ​ន អធិការ​នគរបាល​ស្រុក ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ដោយ លោ​ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​ខេត្តកោះកុង និង​ដោយ​មានការ​សម្របសម្រួល​របស់​លោក អេ​ង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំការ​ក្រោម ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ៖ ១-​ឈ្មោះ SUNGSING -PRAMOCH ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី ប្រទេស​ថៃ (​មេ​ក្លោ​ង​), ២-​ឈ្មោះ SAE-THAO ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ខេត្ត​ណា​ន ប្រទេស​ថៃ (​មេ​ក្លោ​ង​), ៣-​ឈ្មោះ លែ​ន ណា​ក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ (​កម្មករ​) រស់នៅ​ខេត្តតាកែវ​, ៤-​ឈ្មោះ នៅ ច​ន្ធូ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ខេត្តព្រៃវែង (​ជា​កម្មករ​), ៥-​ឈ្មោះ ពេជ្រ តុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​ជា​កម្មករ​) រស់នៅ​ខេត្តស្វាយរៀង និង​៦-​ឈ្មោះ រស់ ថា​ញ់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ជា​កម្មករ​) រស់នៅ​ខេត្តតាកែវ ។

រឹបអូស​បាន​វត្ថុ​តាង​រួម​មាន ៖ -​ទូក​ឈើ​ចំនួន​០១​គ្រឿង​(​ធំ​) -​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១០​កេស (​ស្មើ​ប្រមាណ​ជាង​២០០​គីឡូក្រាម ថ្លឹង​ជញ្ជីង​ដៃ​) ។

ចំពោះ​វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន និង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក និង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លុះ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០ កម្លាំង​ចម្រុះ​បាន​ធ្វើការ​កាត់​ឃ្លុបទូក​របស់​ជនសង្ស័យ ដើម្បី​ត្រួត​ពិន​ត្យ​ឆែកឆេរ ដោយ​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​ខេត្តកោះកុង លោក អេ​ង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​ខេត្តកោះកុង លោក​ឧត្តមសេនីយ៍ត្រី ហេង តុលា​ស្នងការ​រង លោក​ឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការ​រង លោក​វរសេនីយ៍ឯក ហួ​ន នុ​ន អធិការ​នគរបាល​ស្រុក លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ​អធិការ​ក្រុង លោក សួ​ស​ម៉ៅ នាយក​រដ្ឋបាល លោក កែវ សុខ មេឃុំ​ស្រែអំបិល លោក ហោ គឹ​ម​ឆាយ មេ​ភូមិ​ស្រែអំបិល និង​កងកម្លាំង​ចំនួន​២០​នាក់ ។ ក្នុង​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ពុំ​បាន​រក​ឃើញ​វត្ថុ​តាង​អ្វី​ឡើយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ