បរទេស៖ នៅក្នុងជំនួបរវាងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ កម្ពុជា និងក្រុមហុងកុង សម្រាប់ពានរង្វាន់ AFC U23 Asia Cup Qualifiers ដែលបានធ្វើឡើងនៅកីឡដ្ឋាន J-Village។
ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា បានធ្វើការនាំមុខក្រុមហុងកុងដោយលទ្ធផល ១ទល់នឹង០ នៅក្នុងតង់ទី១ ដោយការស៊ុត សៀង ចន្ធា នៅនាទី៤០។ ការប្រកួតមកដល់តង់ទី២ ក្រុមកម្ពុជាបន្តវាយសម្រុករហូតអាចរកបាន ៣គ្រាប់បន្ថែមទៀត។ រហូតដល់នាទី៨១ ក្រុមហុងកុងអាចរកបានគ្រាប់បាល់ដំបូងរបស់ខ្លួន ហើយការប្រកួតរហូតដល់ថែមម៉ោងទើបអាចរកបានគ្រាប់ទី២ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ បញ្ចប់ការប្រកួត ៩០នាទី កម្ពុជាយកឈ្នះហុងកុង ក្នុងលទ្ធផល ៤ទល់នឹង២៕