នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈ Cambodia SEA GAMES 2023 បានអោយដឹងថា ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ-១៩ ។ ពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប រួមទាំង សារ៉េត គ្រីយ៉ា និង កែវ សុខសិលា បានជាសះស្បើយទាំងអស់គ្នាហើយ ដោយពួកគេ គ្រោងនឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែតុលាស្អែកនេះ៕



