ភ្នំពេញ៖ នេះបើយោងតាមលិខិតដែលបានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្តីអំពីការបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ។
ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី៕

