ភ្នំពេញ៖ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ ក្នុងនោះដែរ ក្រសួងសុខាភិបាលលែងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើសពអ្នកជំងឺទូទៅជាបន្តទៀតហើយ។ ប៉ុន្តែតម្រូវឱ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យសពក្នុងរយៈពេលខ្លីបំផុត និងកំណត់ឱ្យមានការជួបជុំពិធីអតិបរមាចំនួន៣០នាក់ប៉ុណ្ណោះ៕







