Conte បដិសេធ Newcastle ខណៈ​រង់ចាំ​សំណើរ​របស់ Manchester United

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ សារព័ត៌មាន The Sun នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​បានអោយ​ដឹង​ថា អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លី មិន​ចាប់អារម្មណ៍​នៅ​តំណែង​របស់ Steve Bruce ដែល​ទើបបាន​ចាក់ចេញ​នោះ​ទេ​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​អ៊ី​តា​លី Fabio Santini បានអោយ​ដឹង​ថា Conte កំពុង​រង​ចាំ​ការ​ទាក់ទង​ពី​ក្លឹ​ប​បិសាច​ក្រហម​។

តាម​ការ​ដកស្រង់​សម្តី​ចេញពី​វ៉េបសាយ Area Napoli បាន​បញ្ជាក់​ថា “Antonio Conte បាន​បដិសេធ​សំណើរ​របស់ Newcastle​។ មូលហេតុ? គាត់​រង​ចាំ​ការ​ទំនាក់ទំនង​ពី​ក្លឹ​ប Manchester United”​។

សម្ពាធ​បាន​ធ្លាក់​លើ Ole Gunner Solskjaer ក្រោយ​ទើប​ឈ្នះ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ចំណោម ៥​ប្រកួតចុងក្រោយ នៅគ្រប់​ពានរង្វាន់​ទាំងអស់​។ ចំណែកលោក Conte វិញ គឺមាន​កំណត់​ត្រា​ជោគជ័យ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ។ គាត់​ក៏​ធ្លាប់ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea ឱ្យ​ឈ្នះ​ពានរង្វាន់​នៅ​ឆ្នាំ ២០១៧ ក៏​ដូច​ជា​ពានរង្វាន់ FA Cup នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ​៕