Tuchel ចេញ​មុខ​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​តារា​ឆ្នើម​ពីរ​រូប

0

លោក Thomas Tuchel បាន​បញ្ជាក់​ថា តារា​ឆ្នើម​របស់​តោ​ខៀវ Romelu Lukaku និង Timo Werner នឹង​ត្រូវ​អវត្តមាន​មួយ​រយៈ បន្ទាប់​ពី​បាន​ជួយ​ក្រុម​តោ​ខៀវ​យកឈ្នះ Malmo ៤-០ នៅ Champions League​។

ក្រោយ​ការ​ប្រកួត Lukaku មាន​បញ្ហា​កជើង ខណៈ​ដែល Werner ក៏​មាន​បញ្ហា​របួស​សរសៃពួរ​របស់​គាត់​ផង​ដែរ​។ ដូច្នេះ​ពួក​គេ​ទាំង​ពីរ ត្រូវ​សម្រាក​មួយ​រយៈពេល​ធំ ដែល​ប្រហែល​នឹង​ត្រូវ​អវត្តមាន​ជា​ច្រើន​ប្រកួត​។

យ៉ាងណាមិញ លោក Tuchel នឹង​ត្រូវ​ស្វែងរក​ដំណោះស្រាយ ជាមួយនឹង​ការ​ប្រកួត​ដែល​នឹង​ត្រូវ​ជួប​ជាមួយ Norwich, Southampton ខាង​មុខ​នេះ​៕