Bruno និយាយ​ដូច្នេះ​ក្រោយ​យកឈ្នះ Atalanta

0

បរទេស​៖ បន្ទាប់​ពី​ក្លឹ​ប​បិសាច​ក្រហម Manchester United បាន​យកឈ្នះ​លើក​ក្រុម Atalanta កាលពី​យប់មិញ​ក្នុង​លទ្ធផល ៣​ទល់​២ ក្នុង​ទឹកដី Old Trafford​។

ក្នុង​នោះ​ដែល​ក្រុម Atalanta ជា​អ្នក​បើ​ការ​នាំមុខ​មុន ដោយ​ត្រឹមតែ​២៨​នាទី​ប៉ុណ្ណោះ អាច​រកបាន​រហូត​ដល់​ទៅ​២​គ្រាប់​។ ការ​ប្រកួត​បាន​ចូល​ដល់​តង់​ទី​២ ទើប​ក្រុម United អាច​វាយបក​រកបាន ២​គ្រាប់​តាម​ស្មើ​វិញ​ដោយ​កីឡាករ Rashford និង Maguire​។ អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​ក្រោយ Ronaldo បាន​រក​គ្រាប់​ជ័យ​ជំនះ​អោយ​បិសាច​ក្រហម​នៅ​នាទី ៨១​។

ក្រោយ​ចាប់​ការ​ប្រកួត Bruno Fernandes បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា “​ពួក​យើង​មិន​ដែល​បោះបង់​ចោល​ទេ​! មិន​ដែល​នោះ​ទេ​! អរគុណ​អ្នក​នៅ Old Trafford! ពួក​យើងនឹង​ប្រយុទ្ធ​ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​!”៕