ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​យក​ឈើ​ជ្រុង​វាយ​ក្បាល​បុរស​ម្នាក់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៧:៣០​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ម៉ឺន បាន​ទទួល​បណ្ដឹង​ពី​ជន
រង​គ្រោះ​ឈ្មោះ យ៉ែ​ម ទួ​ឆាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០២ ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​ប្តឹង​ទៅ​លើ​ឈ្មោះ ផ​ណ ភាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៤ ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ដែល​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​លើ​ខ្លួន ០១​ដំបង បណ្តាល​ឱ្យ​រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង (​របួសធ្ងន់​) កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧:៣០​នាទី នៅ​ចំណុច​ក្រុម​ទី​០៤ ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ។

ក្រោយ​ពី​ទទួល​បណ្ដឹង​ភ្លាម ដោយ​មានការ​ចង្អុលបង្ហាញពី​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល ,​លោក​វរសេនីយ៍ទោ ហៀ​ង ប៊ុ​ន​ថា អធិការរង​ទទួល​ផែន​ការងារ​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ម៉ឺន ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០២១ វេលា​ម៉ោង ៨:៣០​នាទី ទើប​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ខាងលើ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដើម្បី​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។ ចំពោះ​ករណី​នេះ ជំនាញ​ស្រុក កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកថ្មគោល