Mount នឹង​ស្នើ​តម្លើង​ប្រាក់​ឈ្នួល សម្រាប់​ការ​បន្ត​កុងត្រា​ជាមួយ Chelsea

0

ក្រុម​តោ​ខៀវ Chelsea កំពុង​រៀបចំ​កិច្ចចរចា​បន្ត​កិច្ចសន្យា​ជាមួយ Mason Mount ដែល​បាន​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០២០-២១​។

បច្ចុប្បន្ន​ខ្សែបម្រើ​វ័យ ២២​ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឈុត​ដំបូង ដែល​រក​ចំណូល​បាន​ទាប​បំផុត ដោយ​រកបាន​ប្រហែល ៧៥.០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ខណៈ​គាត់​នៅ​សល់​កុង​ត្រាតែ​ជាង​ពីរ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ លើ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​។

គួរ​បញ្ជាក់​ថា ពេល​នេះ​នៅ​មិន​ទាន់​មានការ​ផ្តល់​ជូន​កិច្ចសន្យាផ្លូវការ​ណាមួយ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ Mount ទេ ខណៈ​ដែល​ក្រុម​តោ​ខៀវ Chelsea កំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​សម្រាប់​ខ្សែការពារ Antonio Rudiger, Andreas Christensen និង Trevoh Chalobah៕