Chelsea បញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Pulisic

0

លោក Thomas Tuchel និយាយ​ថា Christian Pulisic កំពុង «​រង​ទុក្ខ​ខ្លាំង​» ខណៈ​ដែល​របួស​របស់​គាត់​នៅ​តែ​បន្ត​ឈឺ និង​មិន​អាច​កំណត់​ថា តើ​គេ​នឹង​ជា​សះស្បើយ​នៅ​ពេល​ណា​បាន​ឡើយ​។

ខ្សែបម្រើ​អា​មេ​រិ​ក​វ័យ ២៣ ឆ្នាំ​រូប​នេះ បាន​សម្រាក​ព្យាបាល​បញ្ហា​របួស​កជើង ចាប់តាំងពី​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​មួយ អំឡុង​ការ​ប្រកួត​សម្រាប់​ប្រទេស​របស់​ខ្លួន​កាលពី​ខែកញ្ញា​។

រំលឹក​ឡើង​វិញ​ដែរ​ថា​Pulisic បាន​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League តែ​មួយ​លើក​ប៉ុណ្ណោះ​សម្រាប់​ក្រុម​តោ​ខៀវ Chelsea នៅ​ក្នុង​យុទ្ធនាការ​ឆ្នាំ ២០២១-២២ ដោយ​បាន​ចូលរួម​ជួយ​ក្រុម​ទទួល​ជ័យជម្នះ ៣-០ លើ Crystal Palace នៅ​ថ្ងៃ​ទី ១៤ ខែសីហា​៕