កីឡាករ Vinicius Junior រកគ្រាប់បាល់ពីរគ្រាប់ ក្នុងការប្រកួតជ័យជម្នះសម្រាប់ Real Madrid ទៅលើ Shakhtar Donetsk ដោយលទ្ធផល ០-៥ នៃវគ្គចែកពូល UEFA Champions League ក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។
ក្រុមភ្ញៀវ Real Madrid មានឱកាសទទួលបានគ្រាប់បាល់បើកឆាក ក្នុងតង់ទី១ ដោយការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Sergiy Kryvtsov ដែលព្យាយាមរារាំងបាល់បញ្ជូនកាត់ដោយ Lucas Vazquez។
ទោះជាយ៉ាងណា ក្រុមលោក Carlo Ancelotti រកបាន៤គ្រាប់បន្ថែមទៀតក្នុងតង់ទី២ ដោយខ្សែប្រយុទ្ធ Vinicius រកបាន២គ្រាប់ក្នុងចន្លោះពេល ៤នាទី មុនពេលបញ្ជូនឱ្យ Rodrygo ស៊ុតបញ្ចូលទីមួយគ្រាប់ និងមួយគ្រាប់ទៀតរកបានដោយ Karim Benzema នៅចុងម៉ោង។
ជ័យជម្នះនេះ បានបង្កើនទំនុកចិត្តសម្រាប់ក្រុមអធិរាជស សម្រាប់ការប្រកួត El Clasico ទល់នឹង Barcelona នៅចុងសប្ដាហ៍នេះ។ ក្រុមអ្នកមានបុណ្យ ត្រូវទទួល Dynamo Kyiv នៅថ្ងៃពុធនេះ មុនពេលស្វាគមន៍ Real Madrid នៅថ្ងៃអាទិត្យ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=dFZwzLlQnj4