កីឡាករបាល់ទាត់មកពីក្លឹប Nimes Olympique របស់ប្រទេសបារាំងម្នាក់ ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ពេស្យាចារមិនទាន់គ្រប់អាយុ។
កីឡាករដែលមិនបញ្ចេញឈ្មោះអាយុ ២០ ឆ្នាំបច្ចុប្បន្នកំពុងត្រូវបានសួរចម្លើយ ខណៈពេលដែលគាត់ត្រូវបានឃុំខ្លួននៅឯស្នងការដ្ឋាននគរបាលនីមស៍។
ពាក្យបណ្តឹងចោទប្រកាន់ទៅលើកីឡាកររូបនេះ បានលេចចេញ បន្ទាប់ពីគាត់បានរាយការណ៍ទៅមន្ត្រីប៉ូលីសថា រថយន្ត Audi Q3 របស់គាត់ត្រូវបានគេលួច។ ក្រោយមកប៉ូលីសបានស៊ើបអង្កេតដឹងថា មាននារីអាយុ ១៧ ឆ្នាំពីរនាក់ដែលត្រូវបានចោទប្រកាន់ ក្នុងការចូលរួមលួចរថយន្តខាងលើនេះ។
យោងតាមរបាយការណ៍នៅប្រទេសបារាំងបានអះអាងថា ករណីនេះបានជាប់ពាក់ព័ន្ធទៅនឹងនារីទាំងពីរនាក់នេះ បាននាំឱ្យមន្ត្រីបើកការស៊ើបអង្កេត ទៅលើកីឡាកររូបនេះ ជុំវិញការចោទប្រកាន់ពេស្យាចារអនីតិជនតែម្តង៕