ឧត្តរមានជ័យ៖ ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បើធៀប និងម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៨០ម៉ែត្រ ។ សូមបញ្ជាក់ជូនថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន៤,៥០ម៉ែត្រ ៕