Pogba៖ យើង​សម​នឹង​ចាញ់ហើយ ព្រោះតែ​…!

0

កីឡាករ Paul Pogba មិន​អាច​លាក់​ការ​ខកចិត្ត​របស់​ខ្លួន​បាន​ទេ បន្ទាប់​ពី​បានឃើញ​ក្រុម​បិសាច​ក្រហម Manchester United ចាញ់ Leicester City ក្នុង​លទ្ធផល ៤-២ កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​សារភាព​ថា​ក្រុម​របស់​គាត់​សម​នឹង​ចាញ់​ការ​ប្រកួត Premier League នេះ​ណាស់​។

ក្រុម​បិសាច​ក្រហម ឥឡូវនេះ​មិន​ឈ្នះ​សោះ ក្នុង​ការ​ប្រកួត​លី​ក​បី​លើក​ចុង​ក្រោយ​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាប់ផ្តើម​ដំបូង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល ២០២១-២២ ។

Pogba និយាយ​ថា​៖ «​យើង​ត្រូវ​ស្វែងរក​អ្វីមួយ​យើង​ត្រូវ​ផ្លាស់​ប្តូរ ចរិត​របៀង​ក្មេង​លេង ជាមួយនឹង​ភាព​ក្រអឺតក្រទម​»៕