Evra ថា​អ្នក​ឈ្នះ Ballon d’Or មិនមែន Messi

0

Patrice Evra បាន​និយាយ​ថា​គាត់​ធុញទ្រាន់​នឹង​ការ​មើល Lionel Messi ឈ្នះ​ពានរង្វាន់ Ballon d’Or ដោយ​តារា​ឆ្នើម​របស់ Paris Saint-Germain បច្ចុប្បន្ន​បាន​ឈ្នះ​វា​ចំនួន ៦ ដង​មក​ហើយ ក្នុង​អាជីព​ដ៏​អស្ចារ្យ​របស់​គាត់​។

ការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់ Ballon d’Or ឆ្នាំ​នេះ​ហាក់ដូចជា​មាន​រយៈពេល​យូ ហើយ Evra ថែម​ទាំង​បាន​កំណត់​ឈ្មោះ​កីឡាករ​របស់​ក្រុម​តោ​ខៀវ​គឺ N’Golo Kante និង Jorginho ថា​ជា​អ្នក​ដែល​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង Messi ។

បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួតប្រជែង​ជាមួយ Messi, Kante និង Jorginho ក្នុង​ការ​ប្រជែង​យក​ពានរង្វាន់ Ballon d’Or គឺ​មាន​ដូច​ជា Karim Benzema, Robert Lewandowski និង Cristiano Ronaldo ៕