បាត់ដំបង៖ បើគិតត្រឹមម៉ោង៩:០០ ព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២១នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ដល់កំពស់១៣.២ម៉ ហើយ ដែលជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ មន្ត្រីធនធានទឹកបាននិយាយទៀតថា ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងស្ទឹងសង្កែនាពេលនេះ ដោយសារតែនៅប៉ែកខាងលើនៃដងស្ទឹង ជាពិសេសនៅស្រុកសំឡូត ស្រុករតនមណ្ឌល និង តាមបណ្ដាស្រុកមួយចំនួនទៀត មានភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបបង្កឲ្យមានជំនន់តាមដងស្ទឹងសង្កែ៕
ប្រភព៖ ឡៃលី ប៉ោយប៉ែត