Solskjaer ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ដាក់ Cristiano Ronaldo នៅ​​កៅអី​បម្រុង

0

អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដាក់ Cristiano Ronaldo នៅ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Everton ។ អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សរូប​នេះ​ទទួល​បានការ​រិះគន់​យ៉ាងច្រើន ខណៈ​ដែល​ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រឹម​ស្មើ​ក្រុម Everton ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​កីឡដ្ឋាន Old Trafford មុន​ពេល​ការ​សម្រាក​អន្តរជាតិ​។

មានការ​រិះគន់​យ៉ាង​ខ្លាំង​ដែល​ផ្តោត​លើ​អ្នកចាត់ការ ពី​សំណាក់​អ្នកគាំទ្រ និង​អ្នកជំនាញ លើ​ការ​សម្រេចចិត្ត​របស់​គាត់​។ លើស​ពី​នេះ​ទៅ​ទៀត Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ យកឈ្នះ​លើ លុ​ច​សំបួរ អំឡុង​ពេល​សម្រាក​អន្ដរជាតិ ដែល​នេះ​វា​បាន​បន្ថែម​កំ​ដៅ​កាន់តែ​ខ្លា​ង​។

ឥឡូវនេះ Solskjaer បាន​បើក​បង្ហាញ​ពី​មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​ដាក់ Cristiano Ronaldo នៅ​កៅអី​បម្រុង​សម្រាប់​ការ​ប្រកួត​ទល់​នឹង Everton ។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ទល់​នឹង​ក្រុម Leicester City គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United បាន​បកស្រាយ​ថា​៖ «​គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ពិសេស ជា​អ្នករក​គ្រាប់​បាល់​បាន​ល្អ​បំផុត វា​ពិតជា​ពិបាក​ក្នុង​ការ​ទុក​គាត់​ចោល ហើយ​ខ្ញុំ​គិត​ថា​អ្នក​រាល់គ្នា​នឹង​ពេញចិត្ត អ្នក​សាកល្បង​គិត​មើល បើសិនជា​អ្នក​វិញ អាច​ទេ​ដែល​លេង ៦​ប្រកួត​ក្នុង​រយៈពេល ៦​ថ្ងៃ ហើយ​ត្រូវ​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ទៀត​នោះ​»​។ គាត់​ជា​កីឡាករ​អស្ចារ្យ ប៉ុន្តែ​គាត់​ក៏​ត្រូវការ​ពេល​វា​លា​ដើម្បី​សម្រាក​ដែរ​។

យើង​ផ្តោត​លើ​ការ​ប្រកួត សម្រាប់​ចុងរដូវ​កាល ហើយ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​កីឡាករ​សម្រាប់​ក្លឹ​ប ខ្ញុំ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​។ វា​ពិតជា​ល្អ​ដែល​មាន​វត្តមាន CR7 នៅ​លើ​ទីលាន គាត់​តែងតែ​រក​គ្រាប់​បាល់​បាន​។ ពេល​មាន​វត្តមាន​គាត់​នៅ​លើ​ទីលាន យើង​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​៕