បុក ២-៣​តង់ ទំ​រាំ​តែ​រថយន្ត​អស់​ល្បឿន​ឈប់​នៅ​ស្ងៀម

0

កំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង ២២ និង ៣២ នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ គីឡូម៉ែត្រ​លេខ​៩៩ និង ១០០ ត្រង់​ចំណុច ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ហេតុការណ៍​រថយន្ត​វេ​អង​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង បើក​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់ ២ នាក់​ស្រាល ២​នាក់ ហើយ​ជ្រុល​ទៅ​បុក​តូប​លក់ដូរ​មួយ​កន្លែង​ទៀត​ធ្វើ​នៅ​ជាប់​ចិញ្ចើម​ផ្លូវ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក DAEWOO ព​ណ៍​ទឹកប្រាក់ ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-6189 សណ្តោង រុ​ឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-9019 (​តៃកុង​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​រត់​បាត់​ស្រមោល​) បើកបរ​ពី ទិស​ដៅ​ពីរ​លិចទៅ​កើត មក​ដល់​ចំណុច​កើតហេតុ ខាងលើ បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង ម៉ាក HYUNDAI ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9312 បើកបរ​ដោយ​ឈ្មោះ សែត ចំរើន អាយុ ៣៧​ឆ្នាំ ទៅ​លំនៅ នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹង​អ្នក​រួម​ដំណើរ​ឈ្មោះ អឿ​ន សាន អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឆ្កួ​ន ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឱ​ដ្តុ​ង ខេត្ត កំពង់ស្ពឺ ។

ក្រោយ​កើតហេតុ អ្នក​របួស​ខាងលើ​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ។ រីឯ​រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​ស្ទួ​ច​យក​មក​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ សហការី