Liverpool គ្រោង​នាំ​យក​ខ្សែបម្រើ​ស្លាប​ម្នាក់​ពី Leeds

0

យោង​តាម​ភ្នាក់ងារ​របស់​ក្លឹ​ប Leeds United បាន​បញ្ជាក់​ថា​ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ Raphinha ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ​។

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ ២៤​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការ​ផ្លាស់​ប្តូរ ១៧ លាន​ផោន (២៣ លាន​ដុល្លារ​) ពី Rennes នៅ​ខែតុលា​ឆ្នាំ ២០២០​។

Raphinha បាន​ជួយ​ឱ្យ​ក្រុម Leeds ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៩ នៅ Premier League ក្នុង​រដូវ​កាល​ទី ១ របស់​ពួក​គេ​ក្នុង​ក្របខ័ណ្ឌ​កំពូល ដោយ​ខ្សែបម្រើ​ស្លាប​រូប​នេះ ក៏​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​កំពូល​ៗ មួយ​ចំនួន​ដូច​ជា Barcelona និង Chelsea ផង​ដែរ​៕