Arsenal បញ្ជាក់​ពី​ការ​វិល​ត្រឡប់​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ម្នាក់

0

អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta មិន​មាន​បំណង​បញ្ជូន​កីឡាករ Gabriel Martinelli ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​នេះ​ទេ ដោយ​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​លោក បើ​ទោះបីជា​មិនសូវ​បាន​លេង​នៅ​រដូវ​កាល​នេះ​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​វ័យ ២០ ឆ្នាំ​រូប​នេះ លេង​បាន​តែ ១៥០ នាទី​ប៉ុណ្ណោះ នៃ​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Premier League ក្នុង​ពីរ​ប្រកួត​ក្នុង​ឆ្នាំ ២០២១-២២ ខណៈ​ដែល​បង្ហាញខ្លួន​បាន​តែ ៤ ប្រកួត​ប៉ុណ្ណោះ ដោយសារ​បញ្ហា​របួស​។

ទោះ​យ៉ាងណា​ក្រុម​កាំភ្លើង​ធំ Arsenal មិន​មាន​គម្រោង​អនុញ្ញាត​ឲ្យ​កីឡាករ​ផ្ទេរ​ចេញ ឬ​ខ្ចី​ជើង​ពី​កីឡដ្ឋាន Emirates ក្នុង​ឆ្នាំ​ថ្មី​នេះ​ទេ​។

គួរ​ជម្រាប​ថា Martinelli នឹង​វិល​ត្រឡប់​មក​ប្រកួត​នៅ Premier League វិញ​នៅ​ថ្ងៃ​ចន្ទ​ទទួលភ្ញៀវ Crystal Palace របស់​អតីត​តារា​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ​គឺ​លោក Patrick Vieira៕