ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុម Manchester City កំពុងប្រឈមមុខនឹងការអវត្តមានរយៈពេល ៦ សប្តាហ៍ដោយសាររបួសបាក់ឆ្អឹង។ នេះបើយោងតាមប្រភពជិតស្និទ្ធរបស់កីឡាកររូបនេះបានប្រាប់ Goal។
កីឡាករអេស្ប៉ាញវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានរងរបួសនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ជាមួយប្រទេសអ៊ីតាលី បើទោះបីជារូបគេបានបន្តលេងក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយបារាំងក៏ដោយ។
Torres អាចនឹងត្រូវអវត្តមានពីការប្រកួតសំខាន់ក្នុងក្របខ័ណ្ឌ Champions League ទាំងនៅផ្ទះ និងក្រៅទឹកដីទៅក្លឹប Brugge ក៏ដូចជាការប្រកួត Manchester derby នៅ Old Trafford ទល់នឹង United ផងដែរ៕