កីឡាករ Sergio Aguero បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona នៅក្នុងការប្រកួតមួយ បន្ទាប់ពីវិលត្រឡប់ពីសម្រាករបួសរយៈពេលវែង។
Aguero បានចុះហត្ថលេខាជាមួយ Barca ក្នុងការផ្ទេរដោយឥតថ្លៃខ្លួននៅរដូវក្តៅ បន្ទាប់ពីចាកចេញពីក្រុម Manchester City ប៉ុន្តែត្រូវបានខកខានរង់ចាំសម្រាប់ការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីមានបញ្ហាកំភួនជើងធ្ងន់ធ្ងរនៅក្នុងការហ្វឹកហាត់។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ បានអវត្តមានពីរខែកន្លះនៃយុទ្ធនាការឆ្នាំ ២០២១-២២ ដោយខកខានការប្រកួត ៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ Barca។
ទោះជាយ៉ាងណា Barca បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុមលំដាប់ទី ៣ អេស្ប៉ាញនៅឯ Ciutat Esportiva កាលពីព្រឹកថ្ងៃពុធ ដោយ Aguero និង Philippe Coutinho បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមរបស់លោក Ronald Koeman៕
សូមទស្សនាវីដេអូខាងក្រោម៖