ខ្សែការពារ Mats Hummels របស់ Borussia Dortmund បានផ្តល់ការព្រមានយ៉ាងខ្លាំងដល់ Erling Haaland ទាក់ទងនឹងការផ្ទេរទៅ Manchester United ឬ Manchester City ។
ទោះយ៉ាងណាខ្សែការពារវ័យ ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថាគ្មានហេតុផលត្រឹមត្រូវណាមួយដែល Haaland ចាកចេញពី Dortmund ទេព្រោះការផ្លាស់ប្តូរក្នុងទំហំទឹកប្រាក់ដ៏មហិមា តែងតែមិនដំណើរការ។
Mats Hummels បាននិយាយថា៖ «ខ្ញុំដឹងច្បាស់ថាគាត់ចង់ស្នាក់នៅ ព្រោះអ្វីៗពិតជាអស្ចារ្យនៅ Dortmund ហើយគាត់ដឹងពីអ្វីដែលគាត់មាននៅទីនេះ។ អ្នកពិតជាត្រូវដឹងអំពីរឿងនេះ នៅក្នុងពិភពបាល់ទាត់»។ «វាមានតម្លៃខ្លាំង ប្រសិនបើមានបរិយាកាសល្អ មានអារម្មណ៍សុខស្រួលជាមួយមិត្តរួមក្រុម ហើយអ្នកអាចទទួលបានជោគជ័យផងដែរ»។
បញ្ជាក់ផងដែរថា Mats Hummels បានចាកចេញពី Dortmund ទៅ Bayern Munich ក្នុងឆ្នាំ ២០១៦។ ទោះយ៉ាងណាគាត់បានត្រលប់មកក្លឹបចាស់វិញក្នុងរយៈពេលបីឆ្នាំក្រោយ ហើយគាត់ដឹងយ៉ាងច្បាស់អំពីការរំពឹងទុក ដែលកើតឡើងជាមួយនឹងការផ្លាស់ទៅក្លឹបធំមួយ៕