Ian Rush ណែនាំ​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង ២​នាក់​ឲ្យ Liverpool

0

លោក Ian Rush ដែល​ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​គេ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ជឿជាក់​ថា Kylian Mbappe ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​ហង្ស​ក្រហម មិន​ដូច​ទៅ​នឹង Erling Haaland ឡើយ​។

បុរស​វ័យ ៥៩ ឆ្នាំ​រូប​នេះ​មាន​អារម្មណ៍​ថា Mbappe អាច​ត្រូវ​នឹង​ទម្រង់​លេង​របស់ Liverpool ខណៈ​ដែល Haaland នឹង​ត្រូវ​សម្រប​ខ្លួន​តាម​យុទ្ធសាស្ត្រ​របស់​ហង្ស​ក្រហម​។ គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Erling Haaland គឺជា​អ្នករក​គ្រាប់​បាល់​ដែល​ពឹងផ្អែក​លើ​មិត្ត​រួម​ក្រុម​បញ្ជូន​បាល់​ឲ្យ ខណៈ​ដែល Kylian Mbappe អាច​បង្កើត​ឱកាស និង​រក​គ្រាប់​បាល់​បាន​ដោយ​ខ្លួនឯង​។

បច្ចុប្បន្ន​ក្រុម​ហង្ស​ក្រហម Liverpool គឺជា​ក្រុម​មួយ​ដែល​យើង​អាច​និយាយ​បាន​ថា មាន​តំបន់​ប្រយុទ្ធ​ល្អ​នៅ​ក្នុង​ពិភព​បាល់ទាត់​។ ទោះ​យ៉ាងណា​ក៏​ដោយ Mohamed Salah និង Sadio Mane ជិត​ឈាន​ចូល​វ័យ ៣០ ឆ្នាំ​ហើយ ខណៈ​ដែល Roberto Firmino ទើបតែ​ឈាន​ចូល​វ័យ ៣០​ឆ្នាំ ដែល​បច្ចុប្បន្ន​ហង្ស​ក្រហម​មាន​តែ Diogo Jota ដែល​នៅ​ក្មេង ហើយ​អាច​ជា​ផ្នែក​មួយ​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម សម្រាប់​ពេល​ខាង​មុខ​។

ដែល​តម្រូវ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន ដើម្បី​ទាក់ទាញ​ខ្សែប្រយុទ្ធ​ឆ្នើម​ៗ មក​ជំនួស​កន្លែង​របស់ Firmino និង Mane៕