Man Utd គ្រោង​នឹង​ធ្វើ​ឱ្យ Paul Pogba ក្លាយជា​អ្នករក​ចំណូល​បាន​ខ្ពស់​បំផុត​ទី ២ នៅ​ក្នុង​ក្លឹ​ប

0

ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្វើការ​ផ្តល់​ជូន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​រក្សា Paul Pogba នៅ Old Trafford បិសាច​ក្រហម​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ឆន្ទៈ​ធ្វើ​ឱ្យ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ក្លាយជា​អ្នករក​ចំណូល​បាន​ខ្ពស់​បំផុត​ទី ២ នៅ​ក្នុង​ក្លឹ​ប​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Athletic បាន​ឲ្យ​ដឹង​ថា Paul Pogba នឹង​ទទួល​បាន​ប្រាក់​ជិត ៤០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នករក​ចំណូល​បាន​ខ្ពស់​បំផុត​ទី​២​នៅ​ក្នុង​ក្លឹ​ប បន្ទាប់​ពី Cristiano Ronaldo ដែល​បាន​ចូលរួម​នៅ​រដូវក្តៅ​ពី Juventus ។

បញ្ជាក់​ផង​ដែរ​ថា Paul Pogba នៅ​សល់​ពេល​តិច​ជាង​មួយ​ឆ្នាំ​ទៀត​លើ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់​គាត់ ហើយ Manchester United មិន​ចង់​ឲ្យ​គាត់​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​នោះ​ទេ​៕